(រាជធានីភ្នំពេញ): នៅរសៀលថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន។ នៅក្នុងអង្កពិធី ដោយមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ អង្គភាពចំណុះ ព្រមទាំងមន្ត្រីរាជការជាច្រើនរូប នៅទីស្តីការក្រសួងព័ត៌មាន។
សូមជម្រាបថាៈអង្កសន្និបាតនេះមានរយៈពេលបីថ្ងៃ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ដោយអង្គសន្និបាតបានចូលរួមយ៉ាងផុសផុលក្នុងកិច្ចពិភាក្សា ជាពិសេសការផ្លាស់ប្ដូរយោបល់ និងចែករំលែកនូវការអនុវត្តការងារកន្លងទៅបានយ៉ាងល្អប្រសើរ។ នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចការនានានៃអគ្គនាយកទាំង៥ចំណុះឱ្យក្រសួងព័ត៌មាន ដែលបានធ្វើកន្លងមក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធគ្រប់ការិយាល័យជំនាញ និងសមាជិក សមាជិកា ទាំងអស់នៃអង្គសន្និបាត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦បន្ត របស់ក្រសួងព័ត៌មានផងដែរ។ (ប្រភព ផេកក្រសួងព័ត៌មាន)







