លោកតា នេត ប៉េ ព្រឹទ្ធាចារ្យ ចាប៉ីដងវែង ទទួលបានាអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

 



 

នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំពីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយការវិទ្យុ និងទូរទស្សន៍បាយ័ន លោក ជិន ប៊ុនធឿន បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកផ្ដល់ជូនលោកតា នេត ប៉េ ជាព្រឹទ្ធាចារ្យចាប៉ីដងវែង មានអាយុ៧០ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលកំពុងមានជំងឺប្រចាំកាយផង។ អំណោយដែលបានផ្តល់ជូនលោកតាព្រឹទ្ធាចារ្យ គឺជាអំណោយប្រចាំឆ្នាំដែលសម្តេចទាំង៣ និងលោកជំទាវបណ្ឌិត ដែលបានផ្តល់ជូនតាំងពីឆ្នាំ២០០៧​ រហូតមក​។ 


អំណោយដែលផ្តល់ជូនលោកតានាពេលនេះ រួមមាន៖ ១-អង្ករចំនួន២៥គីឡូក្រាម ចំនួន៤បេ

២-មី ចំនួន៥កេស

៣-ត្រីខ ចំនួន១០យួរ

៤-ទឹកស៊ីអ៉ីវ ចំនួន៥យួរ

៥-សាច់មាន់ផាត់ចំនួន៥ គីឡូក្រាម 

៦-ទឹកដោះគោខាប់ ១កេស

៧-ស្ករស ៥គីឡូក្រាម 

៨-ថ្នាំដុសធ្មេញចំនួន៥ប្រអប់ 

៩-ច្រាសដុសធ្មេញចំនួន៥ ដើម 

១០-សាប៊ូដុំ ចំនួន១២ដុំ 

១១-ថ្នាំពេទ្យចំនួន៥ប្រអប់ 

១២-នំស្រួយលីលី ចំនួន៣ កញ្ចប់

១៣-ប្រេងកូឡាចំនួន១១ដប

១៤-ប្រេងខ្យល់ចំនួន១២ដប 

១៥-តែចំនួន២កញ្ចប់ 

១៦-មុងចំនួន២ 

១៧- ភួយចំនួន២

១៨-កន្ទេលចំនួន២

១៩-ស្បែកជើងផ្ទាត់ចំនួន២គូរ 

២០-ទឹកម្ទេសចំនួន១ឡូ 

២១-ទឹកសៀងចំនួន១ឡូ 

២២-ពូកចំនួន១

២៣-វិទ្យុស្តាប់ FM12 ចំនួន១

២៤-ថ្មដាក់វិទ្យុចំនួន១គូរ 

២៥-ចានដែក១

២៦-ឆ្នាំងតូច១

២៧-ឆ្នាំងធំ១

២៨- ខ្ទះឆា១

២៩-វែកឆា១

៣០-វែកបាយ១

៣១-វែកសម្ល១

៣២-ស្លាបព្រា និងសម១ 

៣៣-កុំសៀវ១

៣៤-ចានបាយចំនួន៥ឈុត

៣៥-ចានសម្លចំនួន៥ឈុត

៣៦-ខ្នើយចំនួន២

៣៧-ថវិកាចំនួន ១,២០០ ដុល្លារ ៕









Previous Post Next Post