ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការ ស.ស.យ.ក. ខេត្តព្រៃវែង



នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ នេះ ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅបរិវេណទីស្នាក់ការ ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតី ក៏ដូចជាឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ដែលបានអញ្ជើញជាគណៈអធិបតី និងភ្ញៀវកិត្តិយស ក្នុងពិធីដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះដែរ ក៏សូមកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារផ្សេងៗ ដើម្បីសាងសង់អគារស្នាក់ការ ស.ស.យ.ក. ខេត្តព្រៃវែង ឱ្យកើតចេញជារូបរាងឡើងថ្មីសន្លាង និងស្រស់ស្អាត បានជាប្រយោជន៍ដល់យុវជន ក៏ដូចជាប្រជាជនក្នុងខេត្តព្រៃវែងទាំងមូល ទាំងការងារបណ្តុះបណ្តាល និងសកម្មភាពសង្គមផ្សេងៗ។
សូមគោរពជូនពរឯកឧត្តមប្រធាន និងក្រុមគ្រួសារ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ទទួលបានសុខភាពល្អបរិបូរណ៍ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមបានជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



















Previous Post Next Post